UNSW Global Reach Assessments™ and ICAS Assessments™

ICAS_Home_Banner_KH_Changed

សូមស្វាគមន៍មកកាន់ SIMCC Cambodia Limited

ការិយាល័យ SIMCC ICAS Cambodia​ មានកិត្តិយសសូមជម្រាប ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា មាតាបិតា និងសិស្សានុសិស្សទាំងអស់អោយបានជ្រាបថា ការិយាល័យ SIMCC ICAS Cambodia នឹងរៀបចំការប្រឡង​ និងការវាយតម្លៃលើដំណើរការនៃការសិក្សាសម្រាប់កម្រិតសាលា ជាលក្ខណៈអន្តរជាតិ ICAS ជារៀងរាល់ឆ្នាំនៅរាជធានីភ្នំពេញ និងតាមបណ្តារខេត្ត ក្រុងទូរទាំងព្រះរាជាណាចក្រកម្ពុជា។​ SIMCC ICAS Cambodia គឺជាស្ថាប័នអប់រំដែលជាផ្នែកមួយនៃ​ SIMCC និងជាសមាជិកនៃ Scholastic Trust (Singapore) Limited​។​ លើសពីនេះ​ SIMCC ICAS Cambodia Office ក៏ជា​ស្ថាប័នមិនរកប្រាក់ចំណេញផ្តោតសំខាន់លើការអប់រំ បណ្តុះបណ្តាល និងផ្តល់ប្រឹក្សាក្នុងការសិក្សា។​ ជាការពិតណាស់ មជ្ឈមណ្ឌលរៀបចំការប្រឡងគណិតវិទ្យា អន្តរជាតិ អូឡាំព្យាដ សិង្ហបុរី (SIMCC) គឺជាអ្នករៀបចំការប្រឡង គណិតវិទ្យា និងវិទ្យាសាស្ត្រដ៏ធំជាងគេមួយនៅប្រទេសសិង្ហបុរី និងនៅទ្វីបអាស៊ីទាំងមូល។ SIMCC បានប្តេជ្ញាចិត្តយ៉ាងមុះមុតបំផុតក្នុងការផ្តល់ឱកាសជាច្រើនបន្ថែមទៀតដល់សិស្សានុសិស្សទាំងអស់ដើម្បីទទួលបាននូវការទទួលស្គាល់ជាអន្តជាតិតាមរយៈការប្រឡងប្រកួតប្រជែងនានា។បន្ថែមពីនេះ SIMCC ក៏ជាដៃគូរយុទ្ធសាស្ត្រជាមួយ UNSW Global Assessments សម្រាប់ផ្តល់ការវាយតម្លៃតាមប្រព័ន្ធអ៊ិនធឺរណែត ដល់សិស្សានុសិស្សនៅ៩ប្រទេសក្នុងតំបន់រួមមានប្រទេស ព្រុយណេ កម្ពុជា ចិន ហុងកុង ម៉ាកាវ ម៉ាល់ឌីវ សិង្ហបុរី ថៃ និងវៀតណាម។​ UNSWG បានចូលរួមក្នុងការវាយតម្លៃការអប់រំនៅឯប្រទេសអូស្ត្រាលីតាំងពីឆ្នាំ​ ១៩៦៧​ ហើយក៏ជាស្ថាប័នឯកជនដែលផ្តល់ការវាយតម្លៃការអប់រំដ៏ធំជាងគេមួយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ រីឯ ICAS Assessments ជាប្រព័ន្ធវាយតម្លៃការសិក្សាដែលមិនមានគូរប្រជែងអស់រយពេលជាង៤០ឆ្នាំមកហើយ និងកំពុងបន្តសកម្មភាពក្នុងនាមជាអ្នកវាយតម្លៃការសិក្សាឈានមុខគេនៅក្នុងប្រទេសជាង៣០។

ការប្រឡង​និងការវាយតម្លៃលើដំណើរការនៃការសិក្សាជាអន្តរជាតិ

សិស្ស ICAS

ICAS ផ្តល់ឲ្យសិស្សានុសិស្សនូវឱកាសសម្រាប់ការចូលរួមប្រកួតប្រជែងកម្រិតពិភពលោកតាមមុខវិជ្ជាផ្សេងៗគ្នា។

អានបន្ថែម

សាលា​ ICAS 

សាលារៀនត្រូវបានផ្តល់នូវទិន្នន័យនៃការវាយតម្លៃលើដំណើរការនៃការសិក្សារបស់សិស្សដើម្បីជួយដល់លោកគ្រូអ្នកគ្រូក្នុងការកំណត់ បំប៉ននិងបណ្តុះបណ្តាល។

អានបន្ថែម

មុខវិជ្ជា ICAS

ICAS ផ្តល់ជូននូវការប្រកួតប្រជែងលើមុខវិជ្ជាភាសាអង់គ្លេស គណិតវិទ្យា វិទ្យាសាស្ត្រ និងសំណេរ ចាប់ពីថ្នាក់ទី៣ដល់ថ្នាក់ទី១១។

អានបន្ថែម

ការប្រកួតប្រជែងជាអន្តរជាតិ

យើងផ្តល់ជូននូវការប្រកូតប្រជែងនិងការបណ្តុះបណ្តាលជាអន្តរជាតិ ដែលមានលក្ខណៈទូលំទូលាយនិងសម្បូរបែបបំផុតនៅក្នុងតំបន់ដែលនាំមកនូវការទទួលស្គាល់ខ្ពស់ក្នុងការជួយឲ្យសិស្សានុសិស្សចូលជាសមាជិកនៃសហគមន៍បញ្ញវន្តវ័យក្មេងអន្តរជាតិ (IJHS)។

អានបន្ថែម

អំពីយើង

 

SIMCC គឺជាអ្នករៀបចំការប្រឡងដ៏ធំជាងគេមួយនៅប្រទេសសិង្ហបុរីនិងនៅទ្វីបអាស៊ីទាំងមូល។ SIMCC បានប្តេជ្ញាចិត្តយ៉ាងមុះមុតក្នុងការផ្តល់ឱកាសជាច្រើនបន្ថែមទៀតដល់សិស្សានុសិស្សទាំងអស់ដើម្បីទទួលបាននូវការទទួលស្គាល់ជាអន្តជាតិតាមរយការប្រឡងប្រកួតប្រជែង។
បន្ថែមពីនេះ SIMCC ក៏ជាដៃគូរយុទ្ធសាស្ត្រជាមួយ UNSW Global Assessments (UNSWG) សម្រាប់ផ្តល់ការវាយតម្លៃតាមប្រព័ន្ធអ៊ិនធឺរណែត ICAS ដល់សិស្សានុសិស្សនៅ៩ប្រទេសក្នុងតំបន់រួមមានព្រុយណេ កម្ពុជា ចិន ហុងកុង ម៉ាកាវ ម៉ាល់ឌីវ សិង្ហបុរី ថៃ និងវៀតណាម។​

សំណួរដែលត្រូវបានសួរជាញឹកញាប់​

ដើម្បីស្វែងយល់បន្ថែមអំពី ICAS និងដំណើរការលើប្រព័ន្ធអ៊ិនធឺរណែតសូមអាននូវកម្រងសំណួរដែលត្រូវបានចោទសួរជាញឹកញាប់របស់ពួកយើង។

ស្វែងរកពួកយើង

  • ម៉ោងធ្វើការ: ០៨:០០ ព្រឹករហូតដល់ម៉ោង ០៤:៣០ រសៀល
  • ឈ្មោះ: ច័ន្ទ រ័ត្ន
  • អ៊ីម៉ែល: chan.roath@nie.edu.kh
  • លេខទូរសព្ទ: +៨៥៥១១៦៩៧០៣៨

 

Feedback

Please enter your name.
Please enter a message.